Detail Top Banner – Loto

គម្រោងទីក្រុងឆ្លាតវ៉ៃ​ក្រុងសៀមរាប នឹងកែប្រែមុខមាត់តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប

សៀមរាប៖ គម្រោងទីក្រុងឆ្លាតវ៉ៃ Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំ​ប​ន់​ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់​ទាញជាងមុន ខណៈទីក្រុងសៀមរាប ជាទីក្រុងមួយដែលផ្តោតលើវិស័យទេសចរណ៍ ដែលមានតំបន់ បេតិកភណ្ឌវប្បធម៌ពិភពលោកគឺតំបន់អង្គរ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ លោកយុន លីនណេ អភិបាលរងខេត្តសៀមរាប បានអោយដឹងថា​ គម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាបត្រូវបានផ្តួចផ្តើមឡើង ដោយការអនុម័តក្របខ័ណ្ឌបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០១៨ ហើយខេត្តសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងសាកល្បងមួយក្នុងចំណោមទីក្រុងសាកល្បង។ នៅក្នុងស្ថានភាពបែបនេះ រដ្ឋបាលខេត្តសៀមរាប បានស្នើសុំកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ដើម្បីដោះស្រាយបញ្ហាទីក្រុង តាមរយៈវិធីសាស្ត្រទីក្រុងឆ្លាតវៃ។

បើតាលោកយុន លីនណេ ថា អភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាប ជាទីក្រុងឆ្លាតវៃនេះ គឺអនុវត្តតាមផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បី រៀបចំគ្រោងការនៃជំហានដែលត្រូវអនុវត្ត ព្រមទាំងរៀបចំយុទ្ធសាស្ត្រដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ សៀមរាប ឆ្លាតវៃ”ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅប្រែក្លាយទីក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃក្នុងឆ្នាំ២០៣៥ ហើយ ចក្ខុវិស័យនេះមានសសរស្ដម្ភចំនួន០៤ ដែលមានដូចជា “ដើម្បី” “ជាមួយ” “តាមរយៈ” និង “ឆ្ពោះទៅ”។ សសរស្ដម្ភ ទាំង៤ មានទិសដៅស្របទៅនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។

នៅក្នុងការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ាននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យក្លាយជាប៉ូលសេដ្ឋកិច្ច មួយរបស់ប្រទេសកម្ពុជា នៅក្នុងចំណោមប៉ូលសេដ្ឋកិច្ចផ្សេងៗទៀតរបស់ប្រទេស។ នៅក្នុងនោះ ការអភិវឌ្ឍ និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៃខេត្តសៀមរាបគឺជាការអភិវឌ្ឍមួយដ៏ធំដែលបានប្រែក្លាយមុខមាត់ ក្រុងសៀមរាបឱ្យក្លាយជាទីក្រុងទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញ និងប្រកបដោយផាសុកភាព ហើយទន្ទឹមនេះ ការអភិវឌ្ឍ និងការកែលម្អផ្លូវ៣៨ខ្សែនេះ ក៏បានចូលរួមចំណែកយ៉ាងធំក្នុងការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃតាមរយៈផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប ដែលជាឯកសារចង្អុលផ្លូវ សម្រាប់ ការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ហើយមានចក្ខុវិស័យត្រូវសម្រេចឱ្យបានរហូតដល់ឆ្នាំ២០៣៥ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥៕អាចជារូបភាពនៃ 3 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 16 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 5 នាក់, ទូរទស្សន៍ និង ប​ន្ទប់ផ្សាយព័ត៌មានអាចជារូបភាពនៃ ទូរទស្សន៍ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds