Detail Top Banner – Loto

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើមូលបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅទូទាំង ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងបរិស្ថាន។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ នឹងប្រព្រឹត្តទៅជាមួយនឹងការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាពលោកយ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើនរូបទៀត។

ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសិស្សានុសិស្សនៅតាមសាលារៀនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឡើងទៅដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាត។

ក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យបានប្រសើរឡើងបន្ថែមទៀត ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។

យុទ្ធនាការ ចាប់ផ្តើមដំបូង នៅតាមសាលារៀនទាំង៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានសិស្សានុសិស្ស ចូលរួមសរុប ចំនួនជាង ១៨ ៧០០នាក់។ បច្ចុប្បន្នយុទ្ធនាការនេះ បាននិងកំពុងបន្តអនុវត្ត នៅតាមសាលារៀន ក្នុងរាជធានី និងខេត្តផ្សេងៗទៀតទូទាំងប្រទេស៕អាចជារូបភាពនៃ 3 នាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ 3 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds