Google ទើបតែបញ្ចេញទូរស័ព្ទកម្រិតថវិកា Pixel 3A និង Pixel 3A XL តម្លៃចាប់ពី ៣៩៩ដុល្លារឡើងទៅ

កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា Google បានបញ្ចេញស្មាតហ្វូនកម្រិតថវិកាមួយ ដែលមានឈ្មោះថា Pixel 3A និង Pixel 3A XL

ដោយទូរស័ព្ទ Google Pixel 3A មានតម្លៃ ៣៩៩ដុល្លារ (តម្លៃនៅស្រុកគេ) ចំណែកឯ Google Pixel 3A XL វិញមានតម្លៃ ៤៧៩ដុល្លារ (តម្លៃនៅស្រុកគេ)។ ទូរស័ព្ទទាំងពីរម៉ូដែលនេះ សុទ្ធសឹងតែបំពាក់កាមេរ៉ានៅខាងមុខចំនួនតែមួយគ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែទោះវាមានមួយគ្រាប់មែន ប៉ុន្តែគុណភាពផលិតរូបភាពគឺមានការប្រហាក់ប្រហែលគ្នាទៅនឹងទូរស័ព្ទ Google Pixel 3 ដែរ។

គួរឱ្យដឹងផងដែរ ទូរស័ព្ទ Google Pixel 3 មានតម្លៃប្រមាណ ៧៩៩ដុល្លារ (តម្លៃនៅស្រុកគេ)។ ដូច្នេះ បើអ្នកទិញទូរស័ព្ទត្រឹមតែ Google Pixel 3A អ្នកអាចទទួលបានបទពិសោធន៍ថតរូបស្រដៀងទៅនឹង Pixel 3 ដែរ ហើយអាចសល់លុយបានពាក់កណ្តាលថែមទៀត។

ខាងក្រោមនេះគឺជា Spec មួយចំនួនរបស់ Pixel 3A និង Pixel 3A XL៖

-ទំហំផ្ទុក ៦៤GB

-កាមេរ៉ាខាងក្រោយ ១២មេហ្គាភិកសែល

-កាមេរ៉ាខាងមុខ ៨មេហ្គាភិកសែល

-ទំហំអេក្រង់ ៥.៦អ៊ីញ (Pixel 3A)

-ទំហំអេក្រង់ ៦.០អ៊ីញ (Pixel 3A XL)

-កម្លាំងថ្ម ៣,០០០មីលីអាំពែរ (Pixel 3A)

-កម្លាំងថ្ម ៣,៧០០មីលីអាំពែរ (Pixel 3A XL)

ដូច្នេះសម្រាប់ហ្វេនដែលនិយមប្រើប្រាស់ទូរស័ព្ទ Google និងស្រលាញ់ការថតរូបនោះ លោកអាចអ្នកសាកល្បងប្រើប្រាស់ទូរស័ព្ទនេះបាន លោកអ្នកប្រាកដជាមិនខកបំណងចំពោះកាមេរ៉ារបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds