លោក ម៉ៃ សុគន្ធ ក្តៅស្លឹកត្រចៀក និងព្រមានប្តឹងអ្នកគូរូបលោកដែលបង្ហាញពីអសិលធម៌ របស់ខ្មែរ

បន្ទាប់ពីអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ នូ-Nou បានគូគំនូររូបលោកម៉ៃ សុគន្ធ ដែលបង្ហាញអំពីរូបភាពអសិលធម៌ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស ក្នុងនាមជាសិល្បៈខ្មែរ​ តារា​ប្រុស​លោក ម៉ៃ សុគន្ធ ព្រមានប្តឹងអ្នកគូ នឹងអ្នកបង្ហោះចែកចាយមុនគេ ទៅតុលាការ​។

តាមរយៈទំព័រហ្វេសបុករបស់លោកម៉ៃ សុគន្ធ បានអោយដឹងថា «លេងសើច បែបប្រមាថ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗ អ្នកកំពុងរំលោភសិទ្ធិរស់រាន សេចក្តីថ្លៃថ្នូររបស់បុគ្គលហើយឆាប់ចេញមកសុំទោសខ្ញុំជាសាធារណៈជាបន្ទាន់ និងឈប់ចែកចាយរូបភាពគ្មានសីលធម៌បែបនេះ ទុកពេលអោយ 24ម៉ោង (លេងសើច បែបសប្បាយ បាន តែ កុំលេងសើចបែបប្រមាថ ) ករណី បើសិននៅតែមានការចែកចាយ ប៉ះពាល់ដល់ អារម្មណ៍ខ្ញុំ និង ក្រុមគ្រួសារខ្ញុំ ខ្ញុំប្តឹងអ្នក ជាបុគ្គលទី»។ 

ក្រោយការព្រមានប្តឹងម្ចាស់ហ្វេសបុក នូ-Nou បានចេញមុខសុំទោស ប៉ុន្តែតារាសម្តែម៉ៃ សុគន្ធ មិនទទួលយកការសុំទោសនោះទេ ដោយលោកសំអាងថា ការសុំទោសនេះ មានលក្ខណៈលេងសើច ដែលមិនអាចអោយលោកទទួលយកបាន។ លោកថា «សុំទោស បែបលេងសើច មើលស្រាល ចាំជួបគ្នានៅតុលារការ(អ្នកឯងចង់លេងសើច តែ ខ្ញុំអត់ចង់លេងសើចនឹងអ្នកឯងទេ»)។ តែយ៉ាងណា Fast News មិនអាចសុំការឆ្លើយបំភ្លឺពីលោកម៉ៃ សុគន្ធ បានទេនៅថ្ងៃទី២២ ខែកញ្ញានេះ​៕ប្រហែលជា​សិល្បៈ​នៃ 1​ នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds