Detail Top Banner – Loto

លោកពូទីន បានចេញមុខនិយាយពាក់ព័ន្ធការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខនិយាយជាលើកដំបូងពាក់ព័ន្ធការធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួល Wagner ដោយហៅលោក Evgeny Prigozhin ថាជាបុរសមានទេពកោសល្យច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់កា​រ​ត​ស៊ូ​ប្រឆាំងនឹងពួកគាំទ្រលទ្ធិណាស៊ីនិយម នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ​។

លោកពូទីន ថ្លែងជាមួយអ្នកកាសែតនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២៤ខែសីហា ថា គាត់បានស្គាល់លោក Prigozhin តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ លោកថា “លោក Prigozhin ​បាន​ធ្វើ​ខុស​ធ្ងន់ណាស់​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​ក៏​ទទួល​បាន​លទ្ធផល​ដែរ។ គាត់ជាអ្នកជំនួញមានទេពកោសល្យ ដែលធ្វើការនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទ្វីបអាហ្រ្វិកផងដែរ ទាក់ទងនឹង​ប្រេង ឧស្ម័ន លោហៈ និងត្បូងដ៏មានតម្លៃ”។

ទោះបីជាយ៉ាងណាក៏ដោយ​ លោកពូទីន មិនបានបញ្ជាក់ទេថាតើ លោក Prigozhin ស្លាប់ដោយសារធ្លាក់យន្តហោះមែនឬក៏អត់។​លោ​ក ពូទីន បានសម្តែងការរំលែកទុក្ខ ចំពោះក្រុមគ្រួសារមនុស្សទាំង១០នាក់​ ដែលស្លាប់ក្នុងហេតុការណ៍​ធ្លាក់យន្តហោះ ​ហើយ​ប្តេ​​ជ្ញាថា នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។

គួរបញ្ជាក់ជាថ្មី លោក Prigozhin ស្ថិតក្នុងបញ្ជីអ្នកដំណើរលើយន្តហោះឯកជន Embraer ដែលធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Tver ខណៈធ្វើដំណើរចេញពីទីក្រុងមូស្គូទៅកាន់ទីក្រុង St. Petersburg។ អ្នកដំណើរទាំង៧នាក់ និងអាកាសយា​និក​ ៣នាក់​ត្រូ​វ​បា​ត់បង់ជីវិត។ ឧប្បត្តិហេតុនេះ កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហាន Wagner ធ្វើការបះបោរបរាជ័យ ប្រ​ឆាំ​ង​នឹ​ង​យោ​ធា​រុស្ស៊ី៕ប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន (ភាគបញ្ចប់) | សារព័ត៌មាននគរធំ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open