Detail Top Banner – Loto

អ្នកចាំទីថ្លៃជាងគេលើលោកផ្លាស់មកលេងនៅReal Madridក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករ Kepa Arrizabalaga ដែលជាអ្នកចាំទី​ថ្លៃ​ជាង​គេ​លើ​លោកកីឡាករ បាន​ផ្លាស់​ពី Chelsea មក​លេង​នៅ​ក្លឹប Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍នេះ។ Kepa​នឹង​លេង​ក្នុង​មួយ​រដូវ​កាល​ ២០២៣/២៤ ដើម្បី​ចូល​មក​ជំនួស​អ្នកចាំទី​បែលហ្សិក​កម្ពស់ ២ម៉ែត្រ​កីឡាករ​ Thibaut Courtois ដែល​បាន​ញាំញី​នឹង​របួស។

 

ជា​រឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ ទាំង Kepa និង​ Courtois សុទ្ធ​តែ​ធ្លាប់​លេង​នៅ Chelsea។Kepa ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ដែល​លក់​ក្នុង​តម្លៃ​ថ្លៃ​ជា​ង​គេ​លើ​ពិភពលោក ដោយ​កាល​ពី​ឆ្នាំ២០១៨ ក្លឹប Chelsea បាន​ទិញ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ពី​ក្លឹប Athletic Bilbao ក្នុង​តម្លៃ ៩០លាន​ដុល្លារ​អាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds