KaneចាកចេញពីSpursផ្លាស់ទៅលេងឱ្យBayern Munichជាផ្លូវការ

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅពេលនេះបានសម្រេចចុះហត្ថលេខា ចាកចេញពី Tottenham Hospur ទៅចូលរួមជាមួយក្លិប Bayern Munich លើកិច្ចព្រមព្រៀងក្នុងតម្លៃ ៩៥លានផោន។ នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២៣។

Harry Kane អាចនឹងបង្ហាញខ្លួនលើកដំបូងជាមួយក្លិប Bayern Munich នៅការប្រកួតពាន German Super Cup ដែលប៉ះជាមួយក្រុម RB Leipzig ដែលរូបគេបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ ហើយនឹងពាក់អាវលេខ៩។

ខណៈនេះជាការចាកចេញពីលីគអង់គ្លេស ដែលបានរួមរស់ជាមួយក្លិប Spurs អស់រយៈពេល ១៣រដូវកាល ហើយក្លាយជាអ្នកស៊ុតបានច្រើនជាងគេរបស់ក្លិប ប្រមាណ ២៨០គ្រាប់ ពីការលេងបាន ៤៣៥ប្រកួត នឹងបានត្រឹមរងជើងឯកពាន UEFA Champions League 2018-19 ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds