Detail Top Banner – Loto

ចាប់ខ្លួនស្ត្រីម្នាក់ដែលផ្តល់ព័ត៌មានសំងាត់ដល់រុស្សី ដែលឈានអាចដល់សម្លាប់ លោក Zelensky

ទីភ្នាក់ងារសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) បានចាប់ខ្លួនស្ត្រីម្នាក់ដែលបញ្ជូនព័ត៌មានសម្ងាត់ដល់រុស្ស៊ី អំពីទីតាំងរបស់លោកប្រធានាធិបតី Vladimir Zelensky ដើម្បីឲ្យពួកគេអាចសម្លាប់គាត់បាន។ ជនសង្ស័យគឺជាអ្នករស់នៅទីក្រុងកំពង់ផែ Ochakov ក្នុងតំបន់ Nikolaev ដែលធ្លាប់ធ្វើការនៅហាងផ្គត់ ផ្គង់គ្រឿងយោធា។

ស្ត្រីដែលគេមិនបញ្ចេញឈ្មោះ ត្រូវរងការចោទប្រកាន់ថា បានសាកសួរអំពីកាលវិភាគនិងផ្លូវរបស់លោក Zelensky មុនពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ Nikolaev ក្នុងខែមិថុនា។ SBU រកឃើញនាង នឹងអនុវត្តវិធានការសន្តិសុខបន្ថែមដើម្បីរារាំងប្រធានាធិបតី ហើយថែមទាំងដាក់ពង្រាយភ្នាក់ងារដើម្បីប្រមូលព័ស្តុតាងបន្ថែមទៀតផងដែរ។ ស្ត្រីរូបនេះក៏ព្យាយាមស្វែងរកទីតាំងនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងឃ្លាំងអាវុធនៅក្នុងតំបន់ Ochakov ផងដែរ ដូច្នេះរុស្ស៊ីអាចកំណត់គោលដៅពួកគេនៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ SBU កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Politico បានបោះពុម្ពផ្សាយអត្ថបទនិយាយអំពីផែនការបន្ទាន់របស់ទីក្រុងកៀវ ក្នុងករណីលោក Zelensky ត្រូវបានគេធ្វើឃាត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds