Detail Top Banner – Loto

បិសាចក្រហមMan UtdទិញយកកីឡាករMason MountពីChelseaក្នុងតម្លៃ៦០លានផោន

ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានព្រមព្រៀងសម្រេចចុះកុងត្រាយក កីឡាករ Mason Mount ពីក្លឹបតោខៀវ Chelsea។ ការផ្ទេររបស់កីឡាករ Mason Mount ទៅកាន់ក្លឹប Manchester United គឺដោយការចុះកុងត្រារយៈពេល ៥ឆ្នាំ នៅក្នុងតម្លៃខ្លួន ៥៥លានផោន បូកថែមពីលើ ៥លានផោនទៀត។ គ្រូបង្វឹកបិសាចក្រហម លោក Erik ten Hag ចង់ពង្រឹងទម្រង់លេងរបស់ក្រុមខ្លួនដើម្បីត្រៀមការប្រកួតពាន Champions League។

កីឡាករ Mason Mount

មែនទែនទៅក្លិបតោខៀវ Chelsea មិនចង់បាត់បង់កីឡាករ Mason Mount ទេ ប៉ុន្តែដោយសារតែការចរចាររវាងកីឡាករនិងក្លិបមិនត្រូវគ្នា ដើម្បីឈានទៅបន្តកុងត្រាថ្មី ស្របពេលដែលកុងត្រាចាស់នឹងផុតនៅឆ្នាំក្រោយ។

សូមបញ្ជាក់ថា Mason Mount ស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៩៥ប្រកួតឱ្យក្លឹប Chelsea ចាប់តាំងពីបានឡើងមកលេងឱ្យឈុតធំនៅក្នុងឆ្នាំ ២០១៩។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានខកខានចូលលេងឱ្យតោខៀវ នៅរដូវកាលចុងក្រោយនេះដោយសារតែរូបគេមានរបួស។ Chelsea បានបញ្ចប់រដូវកាលពានលីកកំពូលអង់គ្លេស Premier League ដោយឈរនៅចំណាត់ថ្នាក់លេខ ១២ក្នុងតារាង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds