Detail Top Banner – Loto

អ៊ុយក្រែនសារភាពថាខ្លួនជាប់ពាក់ព័ន្ធនឹងការផ្ទុះស្ពានតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្ស៊ីកាលពីឆ្នាំមុន

សេវាសន្តិសុខអ៊ុយក្រែន (SSU) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុវត្ត វិធានការជាក់លាក់ ដែលបានជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះនៅលើស្ពាន តំបន់គ្រីម៉េ (Crimea) កាលពីខែតុលា ឆ្នាំ ២០២២។

លោក Vasyl Malyuk ប្រធានសេវាសន្តិសុខអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះថា​ យោងទៅតាមច្បាប់របស់យើង ច្បាប់អន្តរជាតិ និងទំនៀមទម្លាប់ និងប្រពៃណីនៃសង្គ្រាម ​ដោយគិតគូរពីការពិតដែលថា វាជាផ្លូវដឹកជញ្ជូនខាងភ័ស្តុភារ ដែលយើងមានកាតព្វកិច្ចកាត់ផ្តាច់សត្រូវ វិធានការជាក់លាក់​មួយចំនួនត្រូវបានអនុវត្ត។

លោក Malyuk បាននិយាយថា ប៉ុន្តែវាលឿនពេកមិនអាចបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃ ប្រតិបត្តិការពិសេសនេះ។ កាលពីថ្ងៃទី ៨ខែតុលា ឆ្នាំ ២០២២ ការបំផ្ទុះដ៏សាហាវមួយបានវាយ​ប្រហារ​លើស្ពាន តំបន់គ្រីម៉េ ចម្ងាយ ១៩ គីឡូម៉ែត្រ​ ដែលមានផ្លូវស្របគ្នាពីរសម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រក សមុទ្រ គើច(Kerch)។

រថយន្តដឹកទំនិញមួយគ្រឿង បានផ្ទុះនៅលើស្ពានមួយ បណ្តាលស៊ីទែនដឹកប្រេងសេចំនួន ៧របស់រថភ្លើងមួយមួយខ្សែ ​ដែលធ្វើដំណើរទៅកាន់ឧបទ្វីបគ្រីម៉េ ត្រូវភ្លើងឆេះ។ មនុស្ស៣នាក់ បានស្លាប់នៅក្នុងការបំផ្ទុះនេះ ដែលនាំឲ្យមានការបាក់ធ្លាក់ផ្នែកខ្លះនៃស្ពាន​ដែលមានផ្លូវពីរទៅនឹងមក៕

អត្ថបទពី៖ BTV

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds