ប្រធានាធិបតីវៀតណាមសម្រេចចុះចេញពីតំណែង!

(វៀតណាម)៖ លោក Nguyen Xuan Phuc បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់នៅថ្ងៃអង្គារនេះ ក្រោយពីគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាមបានសម្រេចយល់ព្រម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

សូមជម្រាបថា លោក Nguyen Xuan Phuc មានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ ក្រោយមក លោក ហ៊្វុក ត្រូវបានតែងតាំងជា ប្រធាន​ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦។ ជាចុងក្រោយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds