Cristiano Ronaldoរកបានក្លិបថ្មីហើយ គឺចូលរួមជាមួយAl Nassrរបស់អារ៉ាប់ប៊ីសាអូឌីត

ទីបំផុត ខ្សែប្រយុទ្ធឆ្នើមចាស់វស្សារបស់ជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Cristiano Ronaldo បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹប Al Nassr របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ដើម្បីជាការពន្យល់ និងឱ្យអ្នកគាំទ្រឈប់ឆ្ងល់ចំពោះរឿងផ្ទេរនេះទៀត Ronaldo បានបកស្រាយថា៖“ជាបទពិសោធមួយក្នុងការលេងនៅលីគថ្មី ក្នុងប្រទេសផ្សេងៗ។ ខ្ញុំមានសំណាងដែលខ្ញុំបានឈ្នះពានគ្រប់យ៉ាងនៅអឺរ៉ុប ហើយពេលនេះខ្ញុំមានអារម្មណ៍ថាវាជាពេលសមរម្យហើយក្នុងការចែករំលែកបទពិសោធរបស់ខ្ញុំនៅទ្វីបអាស៊ី”។

ការផ្ទេរមកលេងនៅក្លឹប Al Nassr នេះ Ronaldo មានកុងត្រាដល់ឆ្នាំ២០២៥ខាងមុខ ជាមួយតម្លៃពលកម្ម ១៧៥លានផោនក្នុង១ឆ្នាំ។ នេះជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះទេ ហើយក៏មានតែក្លឹបអ្នកមាន Al Nassr មួយទេដែលអាចធ្វើរឿងនេះបាន។ Al Nassr ជាក្លឹបជោគជ័យបំផុតហើយក្នុងលីគ Saudi Pro-League របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds