FIFAដាក់ឈ្មោះឱ្យMessiថា​ជា «GOAT» ​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​

សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​មនុស្ស​ជាតិ​ទៅ​ហើយ ​ក្រោយ​ពី​គេ​បាន​ជួយ​អាហ្សង់ទីន​ឈ្នះ​ពាន World Cup 2022 ​នៅ​យប់មិញ​នេះ។

​ក្រោយ​ពី​ការ​ប្រកួត World Cup ​បាន​បញ្ចប់​ទៅ ដោយ​អាហ្សង់ទីន​របស់ Messi ​ជា​អ្នក​លើក​ពាន​នោះ ​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​បាន​អះអាង​ថា​៖ “ការ​ពិភាក្សា​ GOAT ​ជា​នរណា​បាន​បញ្ចប់​ហើយ។ ​ពាន​រង្វាន់​ធំ​បំផុត​លើ​លោក បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ទៅ​ដៃ​កីឡាករ​ល្អ​បំផុត​លើ​លោក​ហើយ។ ​នៅ​ថ្ងៃ​អាហ្សង់ទីន​ឈ្នះ World Cup ​ជា​លើក​ទី​៣ Messi ​គឺ​ជា​កីឡាករ​ល្អ​បំផុត។ ​Messi ​គឺ​ជា GOAT”។

សម្រាប់​ការ​ប្រកួត​ពាន World Cup 2022 ​នេះ ​Messi ​ជា​អ្នក​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ​និង​បណ្ដេញ​យក​ពាន​ស្បែក​ជើង​មាស​ជាមួយ Kylian Mbappe ​ផង ​ដោយ​ចាញ់​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ។ ​ក្នុង​អាជីព​របស់​គេ​ត្រឹម​វ័យ​៣៥​ឆ្នាំ​នេះ Messi ​លេង​បាន​១០០៣​ប្រកួត ​និង​រក​បាន​គ្រាប់​បាល់​សរុប​៧៩៣​គ្រាប់​ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds