Detail Top Banner – Loto

យប់នេះ! ​​អាហ្សង់ទីន​ត្រូវជួបសងសឹកជាមួយ​ក្រូអាត ក្រោយ​ធ្លាប់​ចាញ់​៣-០ កាល​ពី​ឆ្នាំ២០១៨

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​នៅ​រាត្រី​នេះ​ម៉ោង​២:០០​នាទី​​ក្នុង​វគ្គ​សំខាន់​៤​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០២២។

ជាពិសេស យប់នេះ​ជា​ពេលវេលា​សងសឹក​​របស់​អាហ្សង់ទីន​លើ​ក្រូអាត ក្រោយ​ធ្លាប់​ចាញ់​ដល់​ទៅ ៣-០ កាល​ពី​ព្រឹត្តិការណ៍ World Cup ២០១៨ ក្នុង​ប្រទេស​រុស្សី។ ឆ្នាំ​នោះ​​ពួក​គេ​ស្ថិត​ក្នុង​​ពូល​ជាមួយ​គ្នា ហើយ​ក្រូអាត​ធ្វើ​​បាន​ល្អ​មែនទែន​៣​ប្រកួត​ក្នុង​ពូល​ឈ្នះ​ទាំង​អស់​មាន​៩​ពិន្ទុ​ពេញ។

 

មិនតែប៉ុណ្ណោះ ការប្រកួតយប់​នេះ​នឹង​ក្លាយ​ជា​លើក​ទី​៣​ដែល​អាហ្សង់ទីន​និង​ក្រូអាត​​ប៉ះ​គ្នា​ក្នុង​កម្មវិធី World Cup។ លើក​ដំបូង​ពួក​គេ​ជួប​គ្នា​ក្នុង​ឆ្នាំ​១៩៩២ ហើយ​អាហ្សង់ទីន​ឈ្នះ ១-០ ហើយ​លើក​ចុងក្រោយ​ឆ្នាំ​​២០១៨ ក្រូអាត​សងសឹក​បាន​វិញ​ឈ្នះ ៣-០។ ខាង​ក្រោម​ជា​​៥​ប្រកួត​ចុង​ក្រោយ​​របស់​ពួក​គេ៖

  • អាហ្សង់ទីន ០-៣ ក្រូអាត
  • អាហ្សង់ទីន ២-១ ក្រូអាត
  • ក្រូអាត ៣-២ អាហ្សង់ទីន
  • អាហ្សង់ទីន ១-០ ក្រូអាត
  • ក្រូអាត ០-០ អាហ្សង់ទីន៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open