Detail Top Banner – Loto

លត់​កូស្ដារី៧-០យប់មិញ! ជា​កំណត់ត្រា​ឈ្នះ​ច្រើន​បំផុត​របស់​អេស្ប៉ាញ​នៅWorld Cup

​(កាតា)៖ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​កូស្ដារីកា​ក្នុង​លទ្ធផលរហូតដល់ទៅ៧ទល់នឹង០ ​​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ FIFA World Cup 2022 នៅ​យប់មិញ​នេះ​។

​អេស្ប៉ាញ ​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំនង​នោះ​ទេ។ ត្បិត​តែ​ពួកគេ​មាន​កីឡាករ​ក្មេង​ៗ​ក្នុង​ក្រុម​ច្រើន​មែន តែ​លោក Luis Enrique ​នៅតែ​អាច​កែ​ច្នៃ​និង​ដឹក​នាំ​ក្រុម​លេង​បាន​យ៉ាង​ល្អ​ដដែល។ ​ពួកគេ​គ្រប់គ្រង​ការ​ប្រកួត​នេះ​បាន​ទាំង​ស្រង់ ​និង​វាយ​សម្រុក​រហូត​រក​បាន​ដល់​ទៅ ​៧-០ ​ឯ​ណោះ។ ​ដោយ​នេះ​ជា​ជ័យជម្នះ​ធំធេង​មែនទែន​សម្រាប់​ក្រុម​អេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍ World Cup ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។

ក្នុង​ការ​ប្រកួតខាង​លើ​នេះ​ដែរ អេស្ប៉ាញ​បាន​គ្រប់គ្រង​បាល់​បាន​ដល់​ទៅ​៨២​%​ឯ​ណោះ ខណៈ​ដែល​រយៈ​ពេល​៩០​នាទី ​ក្រុម​មួយ​នេះ​ប៉ះ​បាល់​ឱ្យ​គ្នា​បាន​ដល់​ទៅ​៩៧៦​ប៉ះ​ឯ​ណោះ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open