World Cup៖ ក្រុមខ្លាំងអាហ្សង់ទីនចាញ់អារ៉ាប់ប៊ីសាអូឌីត ២-១

(កាតា)៖ ជារឿងស្មានមិនដល់ក្រុមខ្លាំងអាហ្សង់ទីនបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីតក្នុងលទ្ធផល២ទល់១ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលC នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022។ បរាជ័យនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់អាហ្សង់ទីនសម្ដែងនូវការហួសចិត្ត និងអន់ចិត្តយ៉ាងខ្លាំង។

២គ្រាប់របស់អារ៉ាប់ប៊ីសាអូឌីតរកបានដោយកីឡាករ Saleh Alshehri នៅនាទីទី៤៨ និងកីឡាករ Salem Aldawsariនៅនាទីទី៥៣ ខណៈសម្រាប់ក្រុមអាហ្សង់ទីនរកបានដោយខ្សែប្រយុទ្ធជំណាញជើងឆ្វេង Lionel Messiនៅនាទីទី១០ ដោយការស៊ុតប៉ាល់ពិន័យ១១ម៉ែត្រ(ប៉េណាល់ទី)។

បើងាកទៅមើលការប្រកួតឃើញថា ទោះបីជាអាហ្សង់ទីនបានគ្រប់គ្រងបាល់ច្រើន និងមានឱកាសស៊ុតច្រើនយ៉ាងណាក៏ដោយ តែក្រុមខ្លាំងនេះមិនអាចទំលាយសំណាញ់ទីរបស់អារ៉ាប់ប៊ីសាអូឌីតឡើយ។ លទ្ធផលបណ្ដោះអាសន្ន អាហ្សង់ទីនឈរនៅបាតពូល រីឯអារ៉ាប់ប៊ីសាអូឌីតឈរលើគេក្នុងពូល មាន៣ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open