ស្វែងយល់ចំណុចមួយ​​ចំនួនសម្រាប់ជំនួប​អាហ្សង់ទីនប្រកួតជាមួយអារ៉ាប៊ីសាអ៊ូឌីត

(ប្រទេសកាតា)៖ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​​នឹង​ចាប់​ផ្ដើម​ប្រកួត​បើក​ឆាក​ដំបូង​ក្នុង​ពូល C ក្នុង​ពាន​រង្វាន់ World Cup ២០២២ នៅ​ល្ងាច​នេះ​ម៉ោង​៥:០០​នាទី​ទល់​នឹង​ក្រុម​មក​ពី​តំបន់​អាស៊ី​អារ៉ាប៊ីសាអ៊ូឌីត។

ប្រវត្តិប្រកួតគ្នា៖

អាហ្សង់ទីន​និង​អារ៉ាប៊ីសាអ៊ូឌីត​មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​២​ដង​គឺ​នៅ​ឆ្នាំ​១៩៩២​និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។

​ប្រវត្តិ​ក្នុង World Cup៖

អាហ្សង់ទីន​ធ្លាប់​​បាន​បង្ហាញ​ខ្លួន​​នៅ​ព្រឹត្តិការណ៍ World Cup ចំនួន​១៨​ដង ហើយ​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៣០។ ពួក​គេ​ធ្លាប់​ឈ្នះ​ពាន​បាល់ទាត់​ពិភព​លោក​មួយ​​នេះ​ចំនួន​២​ដង​គឺ​នៅ​ឆ្នាំ​១៩៧៨​និង​១៩៨៦។ ចំណែក​ឯ​អារ៉ាប៊ីសាអ៊ូឌីត​បាន​មក​លេង​នៅ World Cup ​នេះ​ចំនួន​៦​ដង​ហើយ ដោយ​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៩៤។ លទ្ធផល​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​បាន​​ល្អ​បំផុត​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៩៤។

កីឡាករដែលជាជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ៖

អាហ្សង់ទីន៖  Martinez; Molina, Otamendi, L Martinez, Acuna; Rodriguez, Paredes, Fernandez; Messi, L Martinez, Di Maria​​​

អារ៉ាប៊ីសាអ៊ូឌីត៖ Al-Owais; Abdulhamid, Tambakti, Al-Amri, Al-Shahrani; Al-Najei, Kanno, Al-Malki; Asiri, Al-Brikan, Al-Daswari

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds