ផេនខេក ប្រកាសជំហរយ៉ាងម៉ាត់ៗបែបនេះក្រោយប្ដីស្រលាញ់អស់ពីខ្លួនលួចក្បត់ពីក្រោយខ្នង
ភ្នំពេញ ៖ ពិតណាស់ដែលកាលពីពេលថ្មីៗនេះតារាភេទី ៣ ល្បីឈ្មោះ ផេនខេក បានប្រកាសចែកផ្លូវជាមួយនិងស្វាមីរបស់ខ្លួនបន្ទាប់ពីរៀបការជាមួយគ្នាបានជាង ១ ខែ និងស្រលាញ់គ្នាមករហូតដល់ទៅ ៦ ឆ្នាំបង្កជាការភ្ញាក់ផ្អើលខ្លាំងដល់មហាជននិងអ្នកសិល្បៈជាច្រើន ។ ជាក់ស្ដែងផងដែរនោះ ផេនខេក ក៏បានទម្លាយរឿងរ៉ាវបែបនេះថា ថ្ងៃដែលនាងចាប់បានស្វាមីកំពុងតែនៅលើគ្រែជាមួយនិងជនទី ៣ ដែលជនទី ៣
នោះជាអ្នកស្គាល់រាប់អានគ្នាជាមួយនាងនិងស្វាមីមកជាច្រើនឆ្នាំនិងនាងទុកចិត្តខ្លាំងបំផុតចុងក្រោយចាប់បានស្វាមីរបស់ខ្លួនគេងលើគ្រែជាមួយនិងជនទី ៣ហើយពេលនាងចូលទៅដល់ឃើញបែបនេះហើយនោះបែរជាស្វាមីរបស់នាងបោះសម្ដីជេរជាច្រើនទៅកាន់នាងថា ខ្លួនមិនស្គាល់ ផេនខេក ឡើយឆាប់នាំនាងចេញអោយឆ្ងាយទៅ ខ្លួនខុសជាមួយនិងជនទី ៣
ទេមិនមែនជាមួយនិង ផេនខេក ទេ ដល់ថ្នាក់បោកទូរស័ព្ទបែកខ្ទេចនៅនិងមុខ ផេនខេក ទៀតផងនិងគំរាមប្រើអំពើហឹង្សាលើនាងទៀតផងព្រោះតែនាងជាមនុស្សទន់ខ្សោយងាយបាកនិងសម្ដីខ្លាំងនាងបានសំពះសុំទោសស្វាមីដែលក្បត់ខ្លួនឯងនិងភ្នែកបែបនេះទៀត។ ដោយឡែកទៀតសោតក្រោយពីត្រូវស្វាមីស្រលាញ់អស់ពីខ្លួនបោកលួចក្បត់ពីក្រោយខ្នងទៅយកគ្នាជាមួយនិងអ្នកដែលស្គាល់ជិតស្និតជាមួយនិងនាងដែរនោះ
ស្រាប់តែ ផេនខេក បោះសម្ដីម៉ាត់ៗបែបនេះថា “បើមិនដើរទៅមុខបកក្រោយអោយគេជេរម៉ែទៀតមែននាងខេក” ក្រោយឃើញបែបនេះហើយមហាជនជាច្រើនចូលទៅខមិនបែបនេះភ្លាមថា “កុំនៅទទួលថ្មបាក់អីអូន យើងគ្រាន់តែបាត់បង់មនុស្សដែលមិនស្មោះហ្នឹងយើង តែគេបាត់បង់មនុស្សដែលស្រលាញ់គេខ្លាំង។ យើងនៅមានប្រៀបឆ្ងាយណាស់”
“បងខេតរឹងមុាំនៅពីមុខ តែ ជាមនុស្សទន់ជ្រាយនៅពីក្រោយខ្នងគេ ជីវិតមនុស្សម្នាក់ មិនមែនរស់តែសំរាប់តែមនុស្សម្នាក់ទេបងគេអត់យើងបាន យើងក៏រស់អត់គេដែរ ស៊ូៗបងមិនខ្វះទេ មនុស្សស្រលាញ់ពិតប្រាកដ” “ស៊ូៗរឹងមាំឡើងបងមានមនុស្សល្អៗនៅក្បែផ្ដល់កម្លាំងចិត្តអោយបងច្រើនណាស់ បងគ្រាន់តែបាត់បង់មនុស្សដែរមើលមិនឃើញតម្លៃបង តែគាត់ទេបានបាត់បង់មនុស្សតែងតែផ្ដល់តម្លៃអោយគាត់ គាត់ទេគួតែជានាក់ស្ដាយក្រោយ” ៕