សមត្ថកិច្ចបញ្ជូនបុរសម្នាក់ដែលវាយនារីដោយសារតែរឿង សាចទឹកដាក់ទៅតុលាការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២៣ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនបុរសម្នាក់គ្រា​ន់​តែ​រឿ​ង​ជិះ​ម៉ូ​តូ សាចទឹកបានផ្ទុះកំហឹងទះកំផ្លៀង ទៅលើនារីម្នាក់ កាលពីពេលកន្លងមកនេះទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ទី សុផាន់ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនស​ង្ស័យត្រូវ​នគរបាល ខណ្ឌសែនសុខ  ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds